ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់

តាកែវ: កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ២-៣ ក្នុងភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ តែម ណុប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) បានបើកម៉ូតូ ធ្វើដំណើរពីត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2T-3905(អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងជើង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ធ្វើការវាស់វែង រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់