ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! មន្ត្រីនគរបាលម្នាក់ យកពូថៅ កាប់ប្រហារប្រពន្ធខ្លួនឯង ដល់ស្លាប់ នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីឃាតកម្មមួយ កើតឡើងនៅចំណុចភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ប្រាក់ សារ៉ាន់ ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរនគរបាល រស់នៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ប្រដាប់ដោយពូថៅ កាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ អៀល ទិត្យផល្ល័យ ភេទស្រី អាយុ២១ឆ្នាំ (ត្រូវត្រង់ក្បាល) បណ្ដាលឱ្យស្លាប់ភ្លាមៗមួយរំពេច។

មូលហេតុ៖ មានទំនាស់ពាក្យសម្ដី (ប្រចណ្ឌ)។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់