ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ករណីបង្កហិង្សា យកដែកទីប វាយគេឲ្យរងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (យកដែកទីបវាយគេឲ្យរងរបួស) នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព យកដែកទីបវាយក្បាលជនរងគ្រោះ ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបនៅផ្ទះ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសេនសុខ (របួសក្រោមក្លៀកខាងឆ្វេង និងរបួសបែកក្បាលខាងឆ្វែង) ។ សម្ភារ:បន្សល់ទុក កំណាត់ដែកទីបប្រវែង ៥០cm ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់