ព័ត៌មានជាតិ

ខឹងគេជិះម៉ូតូគប់កញ្ចក់រថយន្ត ម្ចាស់បើកដេញបំបុក រងរបួសធ្ងន់ស្រាលមនុស្ស ៣នាក់ ផ្អើលសមត្ថកិច្ចពីរខណ្ឌ

ភ្នំពេញ: (ព័ត៌មានបឋម) កាលពីយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្បែរវត្តតាំងក្រសាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ករណីរថយន្ត បើកបំបុកម៉ូតូ។

ដោយយុវជនពីរនាក់ ជិះម៉ូតូ១គ្រឿង បានគប់កញ្ចក់រថយន្តព្រូសតូយ៉ូតា បណ្ដាលឲ្យបែក ធ្វើឲ្យម្ចាស់រថយន្តខឹង បានបើករថយន្តដេញបំបុក តាំងពីទឹកដីសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានបុកម៉ូតូបង្ក ផ្ទប់ជាមួយម៉ូតូ១គ្រឿងទៀត ដែលមកទិញអីវ៉ាន់ បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៣នាក់។

ភ្លាមៗផងដែរ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយទ្បែកយុវជនពីរនាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចទាំងពីរខណ្ឌ ចុះមកដក់ទីតាំងខាងលើ ហើយបានរុញដាក់គ្នាទៅវិញទៅមក ដោយអះអាងថា រឿងនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជារឿងព្រហ្មទណ្ឌ៕

មតិយោបល់