ភ្នំពេញៈ បុរសម្នាក់ចូលម៉ាស្សាយូរៗ ទៅលង់ស្នេហ៍ លង់សម្រស់ស្ត្រីម៉ាស្សា លួចស្រឡាញ់ ក្នុងចិត្តតែម្នាក់ឯង រហូតទៅសុំស្នេហ៍ សុំអង្វរចិត្តស្រី ឲ្យយករូបខ្លួនធ្វើជាប្តី តែគេមិនព្រម ត្រូវប្រពន្ធដឹងខឹង ក៏ស្ទុះវឹងលើកទាំងកូនទាំងចៅ ទៅរករឿងដល់ផ្ទះម៉ាស្សា ហ៊ីហោ៩៩៩ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ករណីនេះ ក៏មានការអន្តរាគមន៍ពីសមត្ថកិច្ច នាំទៅអប់រំនៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យា បញ្ឈប់ការលួចបង្កាត់ភ្លើងស្នេហ៍ ចាក់ទឹកក្រៅពាង ប្រពន្ធដឹង ប្រពន្ធខឹង ប្រពន្ធវ៉ៃហើយ កុំចេះតែហ៊ាន៕




មតិយោបល់