ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ច រកឃើញតៃកុងរថយន្តជាច្រើននាក់ មានផ្ទុកសារធាតុញៀន

ប៉ៃលិន: កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងរចុះអនុវត្តផែនការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើតេស្តរកសារធាតុញៀន និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវបំបែកផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានកម្លាំងសរុបចំនួន ៣១នាក់ ប្រជាការពារ ០៨នាក់។

ក្នុងកិច្ចសហប្រតិបត្តិការនេះ បានធ្វើតេស្តរកសារធាតុញៀនលើមនុស្សសរុបចំនួន ៦៨នាក់ ពិនិត្យឃើញមានផ្ទុកសារធាតុញៀន ក្នុងខ្លួនជនសង្ស័យចំនួន ១០នាក់ដូចខាងក្រោម៖

១-ឈ្មោះ ធី យីនភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មុភូមិព្រៃនិល ស្រុកមោងឬស្សី ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
២-ឈ្មោះ ឡុង ប៊ុនឆាយ ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន)។
៣-ឈ្មោះ ណៃ ធារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថៃបាល្លង័ ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
៤-ឈ្មោះ សេង ឈត ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
៥-ឈ្មោះ ឡេង ជីប៉ុន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន)។
៦-ឈ្មោះ យីប ចេន ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិបឹងរ៉ុន ស្រុកសំឡូត ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
៧-ឈ្មោះ សឿន ហ៊ាលូវ ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
៨-ឈ្មោះ កឹម ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
៩-ឈ្មោះ ស្នា ចាន់រី ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដូនឪ ឃុំព្រៃដូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង(មានផ្ទុកសារធាតុញៀន)។
១០-ឈ្មោះ វល្ល័ ញ៉ាភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប (មានផ្ទុកសារធាតុញៀន)។

វត្ថុតាងដកហូតបាន រួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក សានែល (ប្រភេទក្រឡុកស៊ីម៉ងត៍) ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន 2A-9999 ។

បច្ចុប្បន្នកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យទាំង ១០នាក់ ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសួរនាំ និងអនុវត្តនីតិវិធីបន្ត៕

មតិយោបល់