តាកែវៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចេញប្រតិបត្តិការស្រាវជ្រាវ រកទីតាំងលួចដាំកញ្ឆាខុសច្បាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងបានចំនួន១៣ទីតាំង អាងស្តុបទឹកចំនួន០៧ ដែលជនល្មើសលួចដាំ នៅតាមចង្កេះភ្នំ និងដីរាបតាមកន្លៀតថ្ម។
ប្រតិបត្តិការនេះ ធ្វើទ្បើងចំណុចភ្នំគុហ៊ាចិន និងដាដំរីលេង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លើផ្ទៃដីប្រមាណ១,០១៣ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកជនល្មើស ដែលលួចដាំដំណាំកញ្ឆាទាំងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕




មតិយោបល់