ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់ទឹកប្រាស់ជាង ៦ម៉ឺនដុល្លារ នៅខេត្តក្រចេះ

ក្រចេះ: កាលពីវេលាម៉ោង ០៧ និង០៥ នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិល្វាធំ ឃុំព្រែកដាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ អស់ចំនួន៣ ខ្នងផ្ទះ។

ម្ចាស់ផ្ទះរងគ្រោះ៖
១-ប្តីឈ្មោះ សេន ទៀត ប្រពន្ធឈ្មោះ សាមៃ យះ ផ្ទះមានទំហំ ៧ × ១២ ម៉ែត្រ ឆេះអស់ទាំងស្រុង សរុបទឹកប្រាក់ ប្រហែល ៣៣០០០ ដុល្លារ ។

២-ឈ្មោះ ស៊ូ ក្រឹម ផ្ទះមានទំហំ ៦-50m ×១២m ឆេះអស់ទាំងស្រុង សរុបទឹកប្រាក់ប្រហែលអស់ ២៦០០០ដុល្លារ។
៣-ឈ្មោះ ក្រឹម សាណះ ផ្ទះ មានទំហំ ៧ ×៩ម៉ែត្រ ឆេះអស់ជញ្ជាំងមួយចំហៀង សរុបទឹកប្រាក់ប្រហែល ៤៥០០ ដុល្លារ។

មូលហេតុដំបូង៖ ឆេះផ្ទះឈ្មោះ សេន ទៀត បណ្តាលមកពីទុស្សេខ្សែភ្លើង ( ម្ចាស់ផ្ទះបិទទ្វារទៅការបងប្អូន )។

ករណីនេះ សមត្ថកិច្ច បានសហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលឃុំព្រែកសាម៉ាន់ និងប្រជាកសរពារ ប្រើប្រាស់ឡានទឹកអស់ ៤ គ្រឿង ឡានទឹកស/ឆ ៣ឡាន និងឡានទឹកខេត្ដ ១ ឡាន ទើបពន្លត់បាន នៅវេលាម៉ោង ៨ និង២០ នាទីថ្ងៃដដែល៕

មតិយោបល់