ព័ត៌មានជាតិ

ប្រុសស្រីបច្ចុប្បន្នជំនាញដូចគ្នា ករណីកាច់សោរ.ក ម៉ូតូ

ភ្នំពេញ: ករណីអំពើលួចលួចម៉ូតូនៅចំនុចមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្តិភាពទីតាំងផ្ទះលេខ B2.1J ផ្លូវ បេតុងភូមិ ១៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០នាទី ។

ប្រភពព័ត៌មាននៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភ:ជនរងគ្រោះបានទុកម៉ូតូនៅមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្តិភាពទីតាំងផ្ទះលេខB2 – 1J ផ្លូវបេតុង ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំបានចាក់សោរ ក ម៉ូតូឡើយ ពេលចូលក្រុមហ៊ុនមួយភ្លេតក៍ចេញមកវិញនៅវេលាម៉ោង១២និង០០នាទីស្រាប់តែបាត់ម៉ូតូខ្លួនក៍បានបើកGPS ឃើញសញ្ញា ក៍យកម៉ូតូមិត្តភ័ក្ត្រជិះតាមរកតាមសញ្ញាGPS ពេលជិះម៉ូតូមកដល់ស្ថានីយ៍ប្រេងឥន្ធនះសូគីម៉ិចផ្លូវ១៨២កែងនិងផ្លូវ២១១ភូមិ១២សង្កាត់វាលវង់ ក៍បានឃើញម៉ូតូរួមទាំងជនសង្ស័យកំពុងធ្វើកូនសោរ ម៉ូតូ ហើយក៍ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍វាលវង់ ចាត់ការតាមច្បាប់ ។

ជនរងគ្រោះឈ្មោះ ខា ស្រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតម្លើងកាម៉ារ៉ាសុវត្តិភាព ស្នាក់នៅផ្ទះជួល ភូមិប៉ប្រក់ទី ២ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ឃាត់ខ្លួនជនសង្ស័យបាន ឈ្មោះ ផា សុខហេង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

វត្ថុតាង និង សម្ភារ:ដកហូតរួមមានម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY .3431 លេខតួ + លេខម៉ាសុីន = 9622998

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការបន្តតាម នីតិវិធីច្បាប់៕

 

មតិយោបល់