ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់ការបូបជនជាតិចិន មានលុយចំនួន៣ម៉ឺនដុល្លារ ចុងក្រោយខ្នោះ

ភ្នំពេញ: ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ការបូបលុយ ពីស្ត្រីម្នាក់ ដែលជាជនជាតិចិន បានសម្រេចចំនួន ៣ម៉ឺនដុល្លារ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លវសហព័ន្ធរុស្សី ទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ជនសង្ស័យ បានជិះម៉ូតូ១គ្រឿង មានគ្នា២នាក់ មកធ្វើសកម្មភាពឆក់ការបូបដៃ ពីស្ត្រីជនជាតិចិន កំពុងធ្វើដំណើរតាមដងផ្លូវបានសម្រេច ក៏នាំគ្នាជិះម៉ូតូបម្រុងរត់គេចខ្លួន តែត្រូវបានស្ត្រីដែលជាជនរងគ្រោះ ស្រែកឆោឡោ បណ្ដាលឲ្យមានការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ច ដែលកំពុងជិះម៉ូតូដើរល្បាត តាមផ្លូវបានដេញតាមប្រមាញ់ រហូតដល់ចាប់ខ្លួនបានភ្លាមៗផងដែ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំជនសង្ស័យទាំង២នាក់ មកកាន់ប៉ុស្ត៍កាកាប ដើម្បីធ្វើការសាកសួរ ចំណែកការបូប និងលុយចំនួន៣ម៉ឺនដុល្លារនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ប្រគល់ទៅឲ្យស្ត្រីដែលជាជនរងគ្រោះវិញគ្រប់ចំនួន។

ក្រោយពេលដែលស្រ្តីរងគ្រោះ បានទទួលការបូបលុយពីសមត្ថកិច្ចហើយនោះ ក៏បានលើកដៃសំពះ និងថ្លែងអំណគុណទៅដល់សមត្ថកិច្ច ដោយកោតសរសើរទឹកចិត្តដ៏មោះមុតរបស់កងកម្លាំងខណ្ឌពោធិ៍សែនជ័យ ដែលចេះការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ធបានល្អប្រសើរ។

ចំណែកជនសង្ស័យ និងម៉ូតូ ដែលបានជិះធ្វើសកម្មភាពឆក់នោះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់