ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបឹងកេងកង និងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យនៅក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប

ភ្នំពេញ: នៅវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង ចុះសហការជាមួយខាងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅទីតាំងផ្ទះលេខ ២១C ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប) ដោយមានការដឹកនាំពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ឲ្យលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីចូលរួមជាមួយលោកវេជ្ជបណ្ឌិត នុត សោភ័ណ អ្នកពិគ្រោះបច្ចេកទេស លោកវរសេនីយ៍ទោ ជូ ផល្លីឌីន និង លោកហេង រិទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក ។

កម្លាំងនាយកដ្ឋាន ក៏បានដកហូត ផលិតផលមួយចំនួន យកទៅពិនិត្យគុណភាព៕

មតិយោបល់