ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវជនសង្ស័យចាប់រំលោភ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ កើតមានករណីរំលោភសេពសន្ថវៈ។

ជនសង្ស័យឈ្មោះ សៅ សូដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ ស ល ភេទស្រី អាយុ ៥ឆ្នាំ មុខរបរនៅផ្ទះ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅទៅផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានឃើញជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទនៅម្នាក់ឯងនៅក្រោម ពេលនោះជនសង្ស័យក៏បានចាប់ទាញដៃជនរងគ្រោះ ទៅផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់