ព័ត៌មានជាតិ

បុរសម្នាក់រំលោភបងថ្លៃរហូតបានសម្រេច ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ។

ជនសង្ស័យឈ្មោះ ធុន អយ ហៅហេង អាយុ ២៧ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិពោអង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ វ.ស អាយុ ៤៨ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្តពោធិ៍សាត់។

ដំណើររឿង៖ កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ ជនរងគ្រោះចុះទៅងូតទឹកពាង អែបផ្ទះ ពេលងូតទឹករួចបំរុងស្លៀកសំលៀកបំពាក់ ស្រាប់តែ
ជនសង្ស័យឱបពីក្រោយ យកដៃច្របាច់ដោះ រួចហើយចាប់សម្រាតខោ លើកជើងជនរងគ្រោះម្ខាងឡើងលើ ធ្វើសកម្មភាពរំលោភបានសំរេច។ ក្រោយពេលជនស័ង្សរំលោភ
រួចជនរងគ្រោះ ហូឈាមជាច្រើនហើយសន្លប់ ត្រូវប្អូនស្រីបង្កើត បញ្ជូនទៅមណ្ឌុលសុខភាពបឹងកន្ទួត ដោយជនរងគ្រោហូឈាមច្រើនពេកក៍បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២ និង ២០នាទីរសៀល ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត។ បន្ទាប់ពីទទួលពាក្យបណ្តឹង កំលាំប៉ុស្តិ៍ចុះធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ ជនសង្ស័យសារភាពថាខ្លួនពិតជាធ្វើសកម្មភាពចាប់រំលោភបងថ្លៃប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់