បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទី នៅចំណុចប្រឡាយទឹក ភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ 0១លើក ជនរងគ្រោះឈ្មោះ ធីន ថន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋាន បានថាសព ឈ្មោះ ធីន ថន នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោមមូលហេតុ គាត់បានចុះទៅរាយមោង នៅកន្លែងទឹកជ្រៅ ត្រង់ណុចប្រឡាយទឹកខាងលិចផ្ទះចំងាយប្រហែល១០០ម៉ែត្រ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់