កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបានកើតឡើង ស្ថិតភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះ អឹម សុឌី ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង(ម្ចាស់ផ្ទះ)។
សម្ភារៈខូចខាត៖ ផ្ទះទំហំ ៥ម×៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះទាំងស្រុង។
មូលហេតុ៖ ជនសង្ស័យស្រវឹងស្រា។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់៖ ជនសង្ស័ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀនម្ដងហើយ៕
មតិយោបល់