ព័ត៌មានជាតិ

ចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មកររោងចក្រ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ​ វេលាម៉ោង៨និង០៥នាទី នៅក្នុងបរិវេណរោងចក្រកាត់ដេរ ម៉េង អៀងហ្គាមិ ដែលមានទីតាំងលេខ៣ ផ្លូវលេខ៥២៨ ក្រុម៥ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមកធ្វើការពិនិត្យ និងព្យាបាលជម្ងឺ ជូនកម្មកររោងចក្រ រួមនិងប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោម​អធិបតីភាព លោក​ ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទួលគោក ដែលក្នុងនោះមានការចូលរួមរបស់កម្មករ និងប្រជាពលរដ្ធប្រហែលជា១០០០នាក់៕

photo_2016-07-31_08-46-38photo_2016-07-31_08-46-36 (2)photo_2016-07-31_08-46-40photo_2016-07-31_08-46-39photo_2016-07-31_08-46-38 (2)photo_2016-07-31_08-46-35photo_2016-07-31_08-46-36photo_2016-07-31_08-46-37

មតិយោបល់