ឥណ្ឌាៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ នឹងវិទ្យុទាំងអស់នៅក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៤០នាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួសនៅក្នុងគ្រោះថ្នាក់រន្ទះបាញ់នៅក្នុងរដ្ឋ Odisha ភាគខាងជើងនៃប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះ ។
រន្ទះបាញ់បានតើឡើងនៅក្នុងអំឡុងពេលថ្ងៃ នៅក្នុងស្រុក Bhadrak, Balasore, Mayurbhanj, Khurda, Cuttack Keonjhar, Nayagarh, Jajpur, Kendrapara និងស្រុក Puri៕
មន្ត្រីបាននិយាយថា ភាគច្រើននៃអ្នកស្លាប់និងរងរបួសដោយសាររន្ទះបាញ់បានកើតឡើងនៅឯវាលស្រែនៅពេលពួកគេកំពុងសាបស្រូវ។
នាយករដ្ឋមន្រ្តីរដ្ឋ Odisha លោក Naveen Patnaik បានសម្តែងនូវសាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានដឹកនាំមន្ត្រីរបស់គាត់ដើម្បីផ្តល់សំណងដល់ក្រុមគ្រួសារ។
យោងតាមប្រព័ន្ធផ្សាព្វផ្សាយសម្លេងបានឲ្យដឹងថា គ្រោះរន្ទះបាញ់បានឆកយកជីវិតមនុស្សច្រើនជាងគ្រោះមហន្តរាយធម្មជាតិ នានានៅក្នុងរដ្ឋOdishaមួយនេះ ហើយថា កាលពីឆ្នាំ ២០១៥ រន្ទះបាញ់ បានសម្លាប់មនុស្សអស់ ១៥០០នាក់៕
មតិយោបល់