


ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញ៖បុរសម្នាក់ក្នុងជីវភាពក្រីក្រគ្មានលទ្ធភាពបង់លុយថ្លៃជួលផ្ទះបែកគំនិតឆក់ទូរសព្ទប៉ូលីសឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០១៥នេះនៅតាមផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នករត់រ៉ឺម៉ក ម៉ូតូម្នាក់នៅសង្កាត់បឹងកក់ 1 ហើយព្យាយាមរត់គេចខ្លួន។ ប្រភពបានអោយដឹងថាជនសង្ស័យឈ្មោះចាប ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំជាមន្ត្រីប៉ូលិសការិយាល័យបុគ្គលិកក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ប្រភពបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Samsung ពី អ្នករត់រ៉ឺម៉កម៉ូតូកំពុងឈប់និយាយទូរស័ព្ទលើផ្លូវនៅមុខ ស្ថានីយទី២…
ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មានបុរសពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយករណីគ្រោះថ្នាក់ចរាចរណ៍០១ រវាងរថយន្តសាំយ៉ុង និងម៉ូតូពីរគ្រឿង កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ១៨៤ –១៨៥ ខាងលិចផ្លូវចូលមណ្ឌលសុខភាពព្រៃញី ប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់…
មណ្ឌលគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា១២ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរតេ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរថយន្តយីឌុប និងរថយន្តស្តារិច បើកបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹងតែម្តងរហូតមានម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់។…
មតិយោបល់