ភ្នំពេញៈ តំបន់មួយចំនួនក្នុងទឹកដីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដាច់ភ្លើងនៅម៉ោង១១៖៣៥នាទីព្រឹកនេះ ធ្វើឲ្យប្រជាពលរដ្ឋមិនភ្លើងប្រើប្រាស់។ ករណីនេះ អគ្គិសនីកម្ពុជា កំពុងស្វែងរកកំហូតនៃការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់។
អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ១០នាទី ឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F13A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅផ្លូវជាតិលេខ៥ ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ផ្លូវហាងសាំង ភូមិមិត្តភាព ភូមិសាមគ្គី ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បញ្ហានេះដែរ បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់