ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីគាស់ទ្វាររថយន្តដឹកស្រូវ លួចយកលុយ

ព្រៃវែង: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៧នាទី ចោរមានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពគាស់ទ្វារឡានដឹកស្រូវ យកលុយ ត្រូវបានម្ចាស់ឃើញទាន់បានស្រែកឆោឡោ ពេលនោះសមត្ថិកច្ចមកដល់ ជួបជនសង្ស័យ២នាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ CI9767 ជិះចូលក្នុងផ្សារឈូកមាស ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានជិះរត់គេច រហូតដល់ប៉ុស្តិ៍ព្រៃខ្លា ជនសង្ស័យបានជិះគេចបុករថយន្ត ដែលកំពុងដេញតាម បណ្តាលឲ្យដួលរងរបួសបាក់ភ្លៅខាងស្តាំម្នាក់ បញ្ជូនទៅកាន់មន្ទីរបង្អែកខេត្តព្រៃវែង។ ចំណែកម្នាក់ទៀត បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ជាជនជាតិចិន៖ ទី១.ឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ ឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរ,ទី២.ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ឆ្នាំ កំពុងដេកពេទ្យខេត្តព្រៃវែង និងបក្ខពួកមា្នក់ទៀតឈ្មោះ ធុង ជាន អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនគរបាលខេត្តព្រៃវែង ដើម្បីចាត់បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់