ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ចែកចាយសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោ ១៩ និង ៤០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន តាមផ្លូវបេតុង ស្ថិតភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឡុង សោភណឌ័ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

វត្ថុតាងដកហូតបាន៖ សារធាតុញៀន ៥ថង់ធំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់