ព័ត៌មានជាតិ

កូន​ភ្លោះ​ដែល​ទើប​នឹង​កើត​ឱប​គ្នា​នៅ​ពេល​ងូត​ទឹក​

បារាំង៖ ចំណង​កូន​ភ្លោះ​ដែល​កើត​មក​​ជា​មួយ​គ្នាត្រូ​វបាន​គេ​និយាយ​ថា​​ គឺ​ជា​និស្ស័យ​ដែល​សាង​ពី​ជា​តិ​មុន​ ហើយ​វីដេអូ​មួយ​នេះ​បង្ហាញ​ពី​ចំណង​ដ៏​រឹងមាំ​ដែល​ចាប់​ផ្តើម​តាំង​ពី​កំណើត​របស់​ទារក​ទាំង​ពីរ​។​ វីដេអូ​ដែល​បង​ប្អូន​ភ្លោះ​នៃ​ទារក​ទាំង​ពីរ​នេះមើ​ល​ទៅ​ហាក់​បី​ដូច​ជា​មាន​ចិត្ត​តែ​មួយ​ ហើយ​មាន​ការ​ឱប​ក្រសោប​គ្នា​ទៅ​វិញ​ទៅ​មក។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វីដេអូ​មួយ​នេះ​ត្រូវ​បាន​គេ​ទស្សនា​ច្រើន​ជាង​ ៩លាន​ដង​ ចាប់​តាំង​ពី​ថ្ងៃប​ង្ហាះបាន​ប្រមាណ​ជា​ ១០​ថ្ងៃ​កន្លង​មក។​

សកម្មភាពទាករឱប​គ្នាទៅវិញទៅមកខណៈពេលដែលទទួលការងូតទឹក​ជា​លើក​ដំបូង​ដោយ​ឆ្មប​ជន​ជាតិ​បារាំង​ម្នាក់​ដើម្បី​លាង​ជម្រះ​នូវ​ភាព​កខ្វក់​ដែល​ប្រលាក់​ បន្ទាប់​ពី​ការ​កើត​ហើយ៕​

មតិយោបល់