ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគាម្ដងហើយ មិនរាងចាលចេញមកប្រើទៀត ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅវិញ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង ១០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់សារធាតុញៀន និងគំរាមកំហែងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ស្ថិតភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនហួង ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (ធ្លាប់ជាប់ពន្ធនាគារម្ដងហើយ)។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់