ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ម្ចាស់ស្លុតចិត្ត ចាក់សោចោលចេញទៅលក់ដូរ ពេលត្រឡប់មកវិញឃើញភ្លើងឆេះផ្ទះខ្ទេច

ក្រចេះ: នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣និង០០រសៀល មានករណីអគ្គិភ័យកើតឡើងចំណុចភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បណ្ដាលឲ្យឆេះផ្ទះចំនួន ៣ផ្ទះ ឆេះទាំងស្រុងអស់ចំនួន ២ផ្ទះ ឆេះជញ្ជាំងមួយចំហៀងចំនួន ១ផ្ទះ ។

១.ផ្ទះរបស់ឈ្មោះ ហុក វុទ្ធា ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ គឹម សេង ឆេះផ្ទះ ទំហំ៧x១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងថ្មក្រោមឆេះអស់ទាំងស្រុងខូចខាតសម្ភារះទាំងអស់មាន៖
-ឆេះមាសអស់ចំនួន ២០ដំឡឹង
-ឆេះប្រាក់រៀលចំនួន ២០លានរៀល
-ឆេះម៉ូតូអស់ចំនួន ៦គ្រឿង នឹងឆេះសម្ភារ:ផ្សេងៗទៀតរួមទាំងផ្ទះផងប្រហែល ៥ម៉ឺនដុល្លារទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនីម្ចាស់ផ្ទះមិននៅចាក់សោចោល (ទៅលក់ដូរនៅផ្សារ)។

២.ផ្ទះរបស់ឈ្មោះ អ៊ុច សុភក្រ័ ភេទស្រី អាយុ ៦៦ឆ្នាំ (ស្ត្រីមេម៉ាយ) ឆេះផ្ទះទំហំ៧x២០ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងឆេះទាំងស្រុងខូចខាតសម្ភារ:នឹងផ្ទះអស់ប្រហែល ៥ម៉ឺនដុល្លារ ឆេះឆ្លងពីផ្ទះទី១ (ម្ចាស់មិននៅចាក់សោចោល) ។
៣.ផ្ទះរបស់ឈ្មោះ នង រ៉ាន់ ភេទប្រុស អាយុ ៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀងផ្ទះទំហំ៨x១៣ម៉ែត្រ ផ្ទះធ្វើអំពីឈើប្រក់ក្បឿងខូចខាតអស់ប្រហែល ៦ ពាន់ដុល្លារ ឆេះឆ្លងពីផ្ទះទី២។
-ករណីនេះប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានខេត្តក្រចេះចំនួន ២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត ។
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានស្រុកឆ្លូងចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧រថយន្ត ។
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានស្រុកក្រូចឆ្មារចំនួន ១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២រថយន្ត។
-រថយន្តស៊ីទែនជំនួយចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ម៉ែតគុប ប្រើទឹកសរុបអស់ចំនួន ១៥រថយន្ត ស្មើរចំនួន ៩៥ម៉ែតគុប ករណីនេះពុំមានគ្រោះថ្នាក់មនុស្សទេ ។

ប្រតិបត្តិការពន្លត់នេះដឹកនាំដោយលោក ច្រឹង ផល្លី ស្នងការរងនឹងលោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង ប្រើកម្លាំងរួមចំនួន ៤០នាក់ ពន្លត់រយ:ពេល ២ម៉ោងទើបរលត់ទាំងស្រុង៕

មតិយោបល់