ចិនៈ ខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការផ្ទុះទ្បើងនៃវីរុសកូរ៉ូណា ឬOVID-19 របស់ប្រទេសចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់ មានអ្នកស្លាប់ថ្មីចំនួន ១០៨ នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបយ៉ាងតិច ២,១១២ នាក់នៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងគណៈកម្មការសុខាភិបាលខេត្ដ ក៏បានរាយការណ៍នូវករណីឆ្លងថ្មីចំនួន ៣៤៩ នាក់ និងបានបញ្ជាក់ថា មានការថយចុះយ៉ាងខ្លាំងចំនួន ១,៦៩៣ នាក់ បើធៀបកាលពីមួយថ្ងៃមុន។
សូមជំរាបថា មកទល់ពេលនេះ នៅទូទាំងប្រទេសសរុបករណីអ្នកឆ្លង បានឈានដល់ ៧៤,៥៣៤ នាក់ហើយ៕
មតិយោបល់