ព័ត៌មានជាតិ

ករណី ២នាក់ម្ដាយកូនជិះម៉ូតូ បុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ធំ: កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករ៉ឺម៉កម៉ូតូឈប់លើទ្រូងផ្លូវពីក្រោយ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់០២នាក់។

ម៉ូតូម៉ាក សាន់យ៉ាន់ ពណ៌ស គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ផ្លេច សឿន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិវាំងខាងត្បូង ឃុំក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ (នាំខ្លួនមកសួរនាំនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក)។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GD-4091 បើកបរដោយឈ្មោះ យ៉ាត ម៉េងហុង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ របួសធ្ងន់ពាក់មួកសុវត្តិភាពមុខរបកម្មករ។ អ្នករួមដំណើរឈ្មោះ មើន សុខវ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ម្តាយអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពរបួសធ្ងន់)។

វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈប់លើទ្រូងផ្លូវខ្ជីខ្ជា គ្មានភ្លើងបំភ្លឺខាងក្រោយ៕

មតិយោបល់