ព័ត៌មានជាតិ

គោលបំណង មកទេសចរតេបែរជាប្រព្រឹត្តិបែបនេះទៅវិញ!

ភ្នំពេញៈ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិនម្នាក់ ឈ្មោះ LI KAIXIAN ភេទប្រុស អាយុ២៨ឆ្នាំ ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែសីហា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណង មកទេសចរ។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់