ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីម្នាក់ដឹកកូនទៅសាលារៀន ត្រូវរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុន SRV បុកបណ្ដាលឲ្យស្លាប់ នៅក្រុងតាខ្មៅ

កណ្ដាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តបែនដឹកខ្សាច់ របស់កក្រុមហ៊ុន SRV បានបុកម៉ូតូម៉ាក Today បើកបរដោយស្រ្តីម្នាក់ ដឹកកូនទៅសាលារៀន បណ្ដាលឲ្យស្លាប់ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល មូលហេតុមិនទាន់ដឹង ចំណែកតៃកុងរថយន្តរត់គេចបាត់ស្រមោល ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះដល់ទីតាំងខាងលើ យករថយន្តនិងម៉ូតូ ទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ រីឯសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់