ព័ត៌មានជាតិ

ខឹងឪពុកឲ្យចាំផ្ទះ រត់ទៅចងកសម្លាប់ខ្លួន

ស្វាយរៀងៈ យុវជនម្នាក់ គ្រាន់តែឮពាក្យប៉ុន្មានមាត់សោះថា ឲ្យនៅចាំផ្ទះ បានសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤២ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនចិត្តឆៅនោះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិទួលច្រេស ឃុំពពែតស្រុកស្វាយទាប។

ប្រភពបន្តថា យុវជនខាងលើបានយកខ្សែជ័រពណ៌ខ្មៅចងជាប់ទៅនិងរោងដាក់ម៉ាស៊ីនកិនស្រូវនៅខាងត្បូងផ្ទះចម្ងាយ១០ម៉ែត្រ។ តាមក្រុមគ្រួសារបានឲ្យដឹងថា មូលហេតុ គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅឲ្យនៅចាំផ្ទះ ដោយឪពុកទៅទិញគោជាមួយម្ដាយ គ្រាន់តែពាក្យប៉ុណ្ណឹងសោះ ក៏កូនគាត់ដាច់ចិត្តចងកសម្លាប់ខ្លួន។

ក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យសាកសព រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ចងកសម្លាប់ខ្លួន (1)ចងកសម្លាប់ខ្លួន (2)ចងកសម្លាប់ខ្លួន (3)ចងកសម្លាប់ខ្លួន (4)

មតិយោបល់