ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននិស្សិតនិងនារីខារ៉ាអូខេចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅផ្ទះសំណាក់ បែសថាន្នី ក្រុងតាខ្មៅ

កណ្ដាលៈ នៅវេលាម៉ោង ១ និង ០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ បែសថាន្នី ស្ថិតភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៣នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។

ជនសង្ស័យចំនួន០៣នាក់រួមមាន៖
១/ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
២/ឈ្មោះ ទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣/ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរបំរើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់
-ឧបករណ៍សំរាប់ប្រើប្រាស់សារធាតុញៀនចំនួនមួយ និងថងសំរាបវិចច្ចប់មួយចំនួន។
-ទូរស័ព្ឌ០១គ្រឿងម៉ាក NOKIAអិនចុចពិល
-ដែកកេះចំនួន០៣ជញ្ជីងសំរាប់ថ្លឹងចំនួន០១
-ម៉ូតូ០១គ្រឿងម៉ាក Suzuki nex ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ 1HQ-4031
-លុយចំនួន៤៩០០០រៀល
-កាបូបដៃសំរាបដាក់សារធាតុញៀនចំនួន០១។

ដំណើររឿង៖ កាលពីវេលាកើតហេតុ កម្លាំងជំនាញបានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តាមបណ្តាយផ្លូវជាតិលេខ២ ខណៈមកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះ នីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញសារធាតុញៀនចំនួន០១តូច ក៏នាំមកអធិការក្រុងតាខ្មៅដើម្បីសួរ ជនសង្ស័យសារភាពថា សារធាតុញៀនខាងលើខ្លួនបានមកពីឈ្មោះ ទួត សុវណ្ណពិសិដ្ផ ដែលកំពុងស្នាក់នៅក្នុងបន្ទប់១១០ផ្ទះសំណាក់ បែសថាន្នី ស្ថិតភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកកម្លាំងជំនាញបានទៅដល់ទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងឈ្មោះ ហង់ ស្រីការ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់