ភ្នំពេញៈ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបា្រប់ Post News ឲ្យដឹងមុននេះបន្តិចថា លោកនឹងធ្វើបេសកកម្មបរទេស រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០១៦។ ប្រសិនបើ អ្នកសារព័ត៌មាន ចង់ទំនាក់ទំនង សូមទាក់ទង តាមបណ្តាញសង្គមនានារបស់លោក។
គួរបញ្ជាក់ថា បេសកកម្មបរទេសលើកនេះ លោកទៅក្នុងនាម ផ្តល់ប្រឹក្សាកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក ស្តីពីវិធានការទប់ស្កាត់ជាមុន ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតធំៗ ដែលអាច កើតមាន ក្នុងតំបន់ប៉ាស៊ីហ្វិក ខាងលិច៕
មតិយោបល់