ព័ត៌មានជាតិ

កូន៣នាក់ឲ្យយំស្រណោះសោកស្តាយខណៈដែលម្តាយចង.ក សម្លាប់ខ្លួនបន្ទាប់ពីឪពុករវល់ទៅស្រុក

ភ្នំពេញៈ ស្រ្តីម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយ ចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះស្លាប់ចោលគ្រួសារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ទីតាំងស្ថិតក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហេង សិត អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង មានកូនប្រុសចំនួន៣នាក់ និងប្តីជាបន្ទុក។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ប្ដីរបស់គាត់ទៅកម្មវិធីនៅខេត្តមិនទាន់ត្រឡប់មកវិញ ហើយខណៈដែលកូនប្រុសជនរងគ្រោះចេញពីសាលាមកដល់ផ្ទះ ស្រាប់តែឃើញទ្វារជាប់គន្លិះ ពេលនោះកូនបានស្រែកហៅម្ដាយជាច្រើនដងតែមិនតប ទើបមានអ្នកជិតខាងឆ្ងល់ក៏នាំគ្នាជួយគាស់ទ្វាបើកមើល ស្រាប់តែឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួន នៅជាន់ឡៅតឿ ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅខាងជំនាញ ដើម្បីធ្វើការត្រួតពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

 

មតិយោបល់