ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចព្រែកផ្ទោល ស្ថិតភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានករណីប្រជាពលរដ្ឋត្រូវចោរលួចម៉ូតូមួយកើតឡើង។
ជនរងគ្រោះឈ្មោះ ឈួន ហេង ភេទប្រុស អាយុ ៤៣ ឆ្នាំ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1N-4063។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទៅផ្ញើដាក់ក្រោមផ្ទះឪពុក ចាក់សោ.ក គ្មានបន្ទប់ទុកដាក់ត្រឹមត្រូវ លុះដល់វេលាម៉ោងប្រហែល ១ និង ១៥ នាទីយប់ រំលងអធ្រាតឈានចូល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ត្រូវចោរអូសចេញតាមវាលស្រែខាងក្រោយផ្ទះ និងបំពុលឆ្កែងាប់អស់មួយក្បាលនៅចម្ងាយពីផ្ទះប្រវែង១៣០ម៉ែត្រ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់