ព័ត៌មានជាតិ

បុរសម្នាក់បើករ៉ឺម៉កដឹកបន្លែង ជ្រុលចង្កូតទៅបុករថយន្តដឹកទឹក បណ្ដាលឲ្យស្លាប់នឹងកន្លែង

ព្រះសីហនុ: នៅវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចសាលាដុនបូស្កូ ស្ថិតភូមិ០៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរារណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង បើកបរដោយឈ្មោះ គ្រៀល គ្រី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់ភូមិទ្រព្យ ឃុំទ្រព្យ ស្រុកបាធាយ ខេត្តកំពង់ចាម ខណ:មកដល់ចំណុចខាងលើបានជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹក ឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើករ៉ឺម៉កស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់