ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនសរសើរមិនបាន ទាំងសិល្បករ និងម្ចាស់កម្មវិធី លែងសុទ្ធតែឈុតក្រមា ថ្ងៃមង្គលការ

អ្នកសិល្បៈមិនតិចទេ ត្រូវគេដឹងថា មានទំនាក់ទំនងជាមួយ លោក តាំង ទី ដែលជាម្ចាស់ក្រុមហ៊ុនកម្ចាត់កណ្ដៀរ ដោយសារតែលោករមែងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាមួយតារា។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺក្នុងពិធីមង្គលការរបស់លោក កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ គឺទាំងលោក និង ក្រុមគ្រួសារ ជាពិសេសគឺសិល្បករដែលចូលរួមសុទ្ធរំលេចឈុតក្រមាយ៉ាងស្រស់ស្អាត។ សូម្បីតែភ្ញៀវពេញ ក្នុងពិធីក៏ត្រូវបានជូនកាដូក្រមាខ្មែរ ដែលធ្វើអោយក្រមាខ្មែរ មើលទៅលេចធ្លោពេញ ក្នុងពិធីមង្គលការ។

ជាមួយនឹងការរំលេចឈុតក្រមា ដែលអ្នកណាៗ ក៏សរសើរនៅក្នុងពិធីមង្គលការនោះ លោក តាំង ទី ជាកូនកំលោះ បានថ្លែងបញ្ជាក់ថា ដោយសារតែដោយសារតែលោកស្រទ្បាញ់ក្រមាខ្មែរ និងចង់លើកស្ទួយឈុតក្រមា ទើបលោកស្នើអោយភ្ញៀវកិត្តិយសច្នៃឈុតពីក្រមាខ្មែរ និងពណ៌ សម្រាប់មង្គលការរបស់ខ្លួន។ ក្នុងនោះលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួន កាត់ឈុតអោយសិល្បករ ដែលចួលរួមប្រមាណជា២០ឈុតផងដែរ ដើម្បីលើកមុខមាត់សិល្បករ ដែលលោកស្រទ្បាញ់រាប់អានផង និងដើម្បីអោយពិធីរបស់លោកមើលទៅល្អភ្នែក នៅម៉ោងទទួលភ្ញៀវផង។ ដូច្នេះហើយទើបគេឃើញតារាៗមួយចំនួនក្នុងចំណោមសិល្បករដែលលោកអញ្ជើញមិនតិចជាង១០០នាក់ គ្រងដោយឈុតក្រមា ហើយមានពណ៌ក្រមាដូចៗគ្នា មើលទៅទាក់ទាញ។
សិល្បករដែលរំលេចឈុតក្រម៉ាដូចគ្នា នឹងកូនកំលោះកូនក្រមុំនោះ រួមមាន អ្នកនាង កាឆយ អ្នកនាង ក្អយ លោក អ៊ឹម ជីវ៉ា លោក ស៊ូ បញ្ញា នាយឆ្អឹង កញ្ញា នីតា និងសិល្បករជាច្រើនផ្សេងទៀត។ ក្នុងនោះបណ្ដាភ្ញៀវផ្សេងទៀត ក៏ត្រូវបានជូនក្រមាខ្មែរជាកាដូ នៅក្នុងពិធីផងដែរ។

លោក តាំង ទី បញ្ជាក់ថា មង្គលការរបស់លោកដែលបានធ្វើឡើងកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ គឺបានធ្វើឡើងនៅភោជនីយដ្ឋានឡាក់គីស្ដាអគារ G និងត្រូវបានធ្វើឡើងប្រមាណជាង៧០តុ។ លោកថាភរិយារបស់លោក គឺអ្នកនាង នួន ធារ៉ា គឺបុគ្គលនៅអគារ៤២ជាន់ និងជាអ្នកកំពង់ចាម ដោយអ្នកនាងមិនមែនជាអ្នកសិល្បៈនោះទេ។
លោកថារវាងលោក និង ភរិយា មិនមានទេពកោសល្យផ្នែកសិល្បៈទេ ប៉ុន្តែមកពីលោកសកម្ម ក្នុងការងារសប្បុរសធម៌ ជាមួយសិល្បករកន្លង ហើយក៏មានសកម្មភាពចូលរួមច្រើនជាមួយតារាៗ ទើបលោកមានទំនាក់ទំនងច្រើន ជាមួយតារាប្រៀបដូចអ្នកមានការងារ នៅក្នុងវិស័យសិល្បៈដូច្នោះដែរ៕

មតិយោបល់