យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង៩ និង៥៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី២(GS2-F4A)។
មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ប៉ុងចូលបន្ទប់ភ្លើងលេខ១២៥៤ ថ្មី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់ រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អតិថិជនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣ រសៀល៕
មតិយោបល់