ព័ត៌មានជាតិ

បុរសម្នាក់ទើបតែរៀនបើកបររថយន្តជាន់ហ្រ្វាំងច្រឡំហ្គា បុកចូលផ្ទះប្រជាពលរដ្ឋលក់គ្រឿងសំណង់ បណ្ដាលឲ្យមនុស្សរងរបួសបាក់ដៃ នៅម្ដុំលូប្រាំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ម្ដុំលូប្រាំ ភូមិដំណាក់ធំប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្ត កូរ៉េមួយគ្រឿង ដឹកសាច់ជ្រូកចេញពីកុងស៊ី យកទៅឲ្យម៉ូយតៃកុងរថយន្តទើបតែរៀនបើកបរ ជាន់ហ្រ្វាំងច្រឡំហ្គា ក៏ជ្រុលទៅចូលផ្ទះប្រជាពលរដ្ឋលក់គ្រឿងសំណង់មួយកន្លែង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់បាក់ដៃម្នាក់ ក្រោយពីកើតហេតុត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ឃាត់ខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់