ព័ត៌មានជាតិ

បុរសម្នាក់កាប់ដើមឈើមិនប្រយ័ត្នរលំសង្កត់ពីលើ បណ្ដាលឲ្យស្លាប់មួយរំពេច

កំពង់ធំ: កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២១ និង ៣០នាទី ត្រង់ចំណុចស្រឡៅស្រោង តំបន់ព្រៃអង់តែន ស្ថិតភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីដើមឈើរលំសង្កត់លើបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះឈ្មោះ គិន អ៊ុល ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិទាលជ្រុំ ឃុំក្រយា ស្រុកសន្ទុក ។

មូលហេតុ៖ កាប់ដើមចំបក់បណ្តាលឲ្យរលំសង្កត់ស្លាប់ភ្លាមៗនៅទីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង កត់កំណត់ហេតុធ្វើការប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់