កំពង់ឆ្នាំង៖ ដើម្បីយល់ដឹងពីក្រមសីលធម៌អាចារ្យខ្មែរ និងចូលរួមអភិរក្ស អភិវឌ្ឍន៍វប្បធម៌ ប្រពៃណីជាតិទំនៀមទំលាប់ខ្មែរយើង នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤នេះ មន្ត្រីសង្ឃ គណៈកម្មាការអាចារ្យខ្មែរប្រចាំស្រុកក្រុងទាំង៨ចំនួន១៨០អង្គ/នាក់បានចូលរួមនៅក្នុងសន្និបាត សមាគមអាចារ្យខ្មែរលើកទី១ប្រចាំខេត្តកំពង់ឆ្នាំងដែលមានការដឹកនាំសន្និបាតដោ យព្រះ មេគណខេត្ត និងលោកអនុប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំង។
ព្រះតេជគុណ ព្រហ្ម នរៈសិដ្ឋ ព្រះវិន័យធរអនុគណក្រុងកំពង់ឆ្នាំងបានមានសង្ឃដី កាថា៖សន្និបាតសមាគមអាចារ្យខ្មែរប្រចាំខេត្តកំពង់ឆ្នាំងលើកទី១នាថ្ងៃនេះ គឺក្នុងគោលបំណងបង្កើតអោយមានចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ និងជួយឧបត្ថម្ភគ្នាទៅ វិញទៅមក អប់រំអាចារ្យខ្មែរទូទៅអោយយល់ពីក្រមសីលធម៌អាចារ្យខ្មែរ និងចូលរួមអភិរក្ស អភិវឌ្ឍវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ដើម្បីលើកកំពស់គុណធម៌ សីលធម៌ សុជីវធម៌ និងខ្លឹមសារព្រះធម៌ក្នុងពិធីបុណ្យទាន ទម្រង់អាពាហ៍ពិពាហ៍ និងក្នុងវិធីកម្មផ្សេងៗក្នុងព្រះពុទ្ធសាសនា។ដើម្បីអោយមានការស្រុះស្រួលគ្នារវាងអាចារ្យ និងម្ចាស់ដើមការក្នុងការ ប្រតិបត្តិ និងប្រារព្វកម្មពិធីផ្សេងៗ ចូលរួមតម្រង់ទិសដៅនៃការដឹកនាំ គោរពតាមរបៀបរបបទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ ប្រមូលចងក្រង ស្រាវជ្រាវទំនៀមទំលាប់ និងឯកសារចាស់ៗនៅតាមវត្តអារាម និងតាមរយៈចាស់ព្រឹទ្ធាចារ្យ បង្កើនការអប់រំដល់អាចារ្យ អាចរិនីធ្វើជាគ្រូបង្គោល ក្នុងការអប់រំស្រទាប់យុវជននិងកុមារអោយយល់ច្បាស់ពីតម្លៃដ៍វិសេសវិសាលនៃវប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយចូលរួមថែររក្សាលើកតម្កើង អភិវឌ្ឍន៍វប្បធម៌ជាតិ និងកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមានពីបរទេស។
លោក វ៉ាន់ សុទ្ធី អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានថ្លែងថា៖សកម្មភាព ដែលយើងបានធ្វើនេះ បង្ហាញអោយឃើញច្បាស់នូវកាយវិការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងអភិវឌ្ឍប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិយធម៌ និងសាមគ្គីភាពដ៍យូរលង់របស់ដូនតាខ្មែរយើង។សម្បត្តិធនធាន និងកេរ្តិ៍មរតកទាំងនេះ គឺជាមូលធនសង្គមដ៍ចាំបាច់និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការកសាងសង្គម កម្ពុជាមួយ ដែលមានកោសិកាផ្សារភ្ជាប់ដ៍រឹងមាំ ដោយមានប្រជាជនដែលមានចំណេះដឹងជ្រៅជ្រះ ច្បាស់លាស់អំពីវប្បធម៌ ប្រពៃណីរបស់ជាតិខ្លួន រស់នៅក្នុងជីវភាពថ្លៃថ្នូរ សុខសន្តិភាព មានសុខុដុមរមនា និងមានការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងវិបុលភាព៕
ព័ត៌មានជាតិ
មតិយោបល់