ព័ត៌មានជាតិ

សិក្ខាកាមហ្វឹកហ្វឺន៦០នាក់វគ្គបំប៉នដៃចង្កូតអូប័រជំនាន់ទី១៦ បានបញ្ចប់ជាស្ថាពរ

ភ្នំពេញៈ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីលានមាត់ទន្លេផ្សារតូច ស្នងការសម្ភារៈបច្ចេកទេស បានធ្វើពិធីបិទវគ្គបំប៉នដៃចង្កូតអូប័​រជំនាន់​ទី​១៦ និងហ្វឹកហ្វឺនវិធីសាស្ត្រជំនាញក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលបន្ទុកស្នងការសម្ភារៈបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ស្នងការរង លោកនាយ នាយរងការិយាល័យ និងពលអាវុធហត្ថជាច្រើនរូបផងដែរ។ លោកវរសេនីយ៍ឯក ផាត់ សាវុធ គ្រូបង្ហាត់ និងជានាយរងស្នងការសម្ភារៈបច្ចេកទេស បានឲ្យដឹងថា វគ្គបំប៉នដៃចង្កូតអូប័រ និងវិធីសាស្ត្រជួយសង្គ្រោះនេះមានសិក្ខាកាមចំនួន៦០នាក់ មកពីបណ្តា​អង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មេរៀនដែលត្រូវសិក្សាមានទ្រឹស្តីអំពីលក្ខណៈបច្ចេកទេសម៉ាស៊ីនអូប័រ របៀបចាប់ម៉ាស៊ីនអូប័រ, ភ្ជាប់តួបញ្ឆេះ​ម៉ា​ស៊ីន, របៀបបើកបរលើផ្ទៃទឹក, របៀបបើកបរសង្គ្រោះ និងរបៀបបើកបរសមយុទ្ធពិធីផ្សេងៗ។

ក្នុងការអនុវត្តន៍ជាក់ស្តែងមានអូប័រសម្រាប់ហ្វឹកហ្វឺនចំនួន០៨គ្រឿង,រថយន្តដឹកជញ្ជូន០៥គ្រឿង ដែលហ្វឹកហាត់មានរយៈពេល៧ថ្ងៃ។ សិក្ខាកាមបានប្រឡងដៃចង្កូត​អូប័រជាប់​ជាស្ថាពរមានចំនួន៦០នាក់ស្មើនឹង៩៥ភាគរយ ក្នុងនោះទទួលបាននិទ្ទេសល្អចំនួន៣៩នាក់, និទ្ទេសល្អបង្គួរចំនួន១៣នាក់ និងមធ្យម០៨នាក់។

នៅក្នុងឱកាសបិទវគ្គហ្វឹកហាត់នោះដែរលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានមានប្រសាសន៍ផ្តាំផ្ញើ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គហ្វឹក​ហាត់នេះប្រកបដោយការ​ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ ៕

អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស អ.ហផ្ទៃប្រទេស

មតិយោបល់