ព័ត៌មានជាតិ

សូមប្រកាសជូនដំណឹងដល់ក្រុមគ្រួសារសាច់ញាតិ លោកតា សៀប ស៊ា អាយុ ៨៧ឆ្នាំ ដែលវង្វេងផ្ទះ

ត្បូងឃ្មុំ:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ៧និង០០នាទី
លោកតាឈ្មោះ សៀប ស៊ា អាយុ ៨៧ឆ្នាំ គាត់ថា រស់នៅភូមិប្រស្រែក្រោម សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
គាត់បានជិះកង់វង្វេង រយ:ពេល២ថ្ងៃហើយ បច្ចុប្បន្ននេះគាត់ សម្រាកនៅក្នុងវត្ត ភូមិជ័យសម្បត្តិ(ជាប់ផ្លូវជាតិ) ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ប្រសិនបើបងប្អូនណា ស្គាល់សូមជួយជូនដំណឹង ទៅក្រុមគ្រួសារ របស់លោកតា ផង តាមរយ:លេខទូរស័ព្ទ 088 442 2202 ( លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរ) ។
សមបងប្អូនជួយចែករំលែកព័ត៌មាននេះ ដើម្បីជួយជូន ដំណឹងដល់សាច់ញាតិរបស់គាត់៕

 

មតិយោបល់