ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតាន័របុកកិនម៉ូតូខ្ទេចចំណែកម្ចាស់រងរបួសត្រូវបញ្ជូនទសង្រ្គោះភ្លាមៗកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ច្រកចូលផែរស្ងួតតេង ឡាយ ថ្មី ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC 7669 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុ មានរថយន្តកុងតាន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B 5241 បើកបរបញ្រ្ចាស់ទិសគ្នាពីត្បូងទៅជើង មកដល់កន្លែងកើតហេតុបានបត់ឆ្វេងចូលក្នុងផែរ ស្រប់តែបុកកិនអូសម៉ូតូចូលក្រោមរថយន្តប្រហែល៥ម៉ែត្រជនរងគ្រោះសំណាងខ្ទាតចេញមកក្រៅបណ្តាលឲ្យរងរបួសត្រូវបងប្អូនបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងទុកអែបខាងរងចាំកម្លាំងជំនាញមកធ្វើការដោះស្រាយ៕
មតិយោបល់