ព័ត៌មានជាតិ

មន្ទីរសាធារណការរាជធានីបន្ត ជួសជុលផ្លូវគ្រលុក សំបុកមាន់៤ខ្សែ រួមនិងការលាបគំនូសចរាចរ ទាំងពេលយប់

ភ្នំពេញ ៈ ដើម្បីឲ្យរាជធានីមួយនេះនៅតែមានសោភណ្ឌភាពរីកស្រស់បំព្រងនិងម្យ៉ាងទៀតដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ទាំងថ្ងៃ និងយប់ នៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវគ្រលុកសំបុកមាន់ចំនួន៤ខ្សែ ហើយក្នុងនោះកំណាត់សហព័ន្ធរុស្សីុ ចាប់ពីមហាវិថីព្រះនរោត្តមដល់រង្វង់មូលចោមចៅក៏បាននឹងកំពុងបន្តលាបគំនូសចរាចរដោយថ្នាំទែម៉ូប្លាស្ទិកផងដែរ។

  មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តជួសជុល គ្រលុកសំបុកមាន់មហាវិថីម៉ៅសេទុង​ មហាវិថីកម្ពុជាក្រោម ផ្លូវលេខ៣០៦ និងផ្លូវលេខ 20A។

   ដោយឡែកនៅវេលាយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៦ ដដែលសាលារាជធានីភ្នំពេញ បាននិងកំពុងបន្តលាបគំនូសចរាចរដោយថ្នាំទែម៉ូប្លាស្ទិកលេី មហាវិថីសហព័ន្ឋរុស្សីុ ចាប់ពីមហាវិថីព្រះនរោត្តមដល់រង្វង់មូលចោមចៅផងដែរ៕


photo_2016-04-20_23-02-14 photo_2016-04-20_23-02-16 photo_2016-04-20_23-02-19 photo_2016-04-20_23-02-22 photo_2016-04-20_23-02-24

  

  
  
  
  
  

មតិយោបល់