ព័ត៌មានជាតិ

ភ្លៀងធ្លាក់កក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ២ឃុំ នៅខេបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានធ្វើឲ្យរបើកដំបូលផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២ឃុំ គឺឃុំទ្រាស និងឃុំតាផូ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របើកដំបូងផ្ទះ ៖

១-នៅឃុំទ្រាស ចំនួន ០៦ខ្នងផ្ទះ ស្មើនឹង ០៦គ្រួសារ
២-ឃុំតាផូ ចំនួន ០១ខ្នងផ្ទះ ស្មើនឹង ០១គ្រួសារ ខូចខាតអស់ស័ង្កសី ចំនួន ៧៤សន្លឹក៕

មតិយោបល់