ព័ត៌មានអន្តរជាតិ

អូស្រ្តាលី បញ្ជាក់ពីការកែលម្អសមត្ថភាពយោធា ដើម្បីកិច្ចគាំទ្រក្នុងតំបន់ សម្រាប់កងកម្លាំងខ្លួន និងទ័ពអាមេរិក

អូស្រ្តាលីៈ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានប្រកាសកាលពីថ្ងៃសុក្រថា មូលដ្ឋានទ័ពអាកាសអូស្រ្តាលី (RAAF) នៅតំបន់ Tindal នឹងទទួលបានការកែលម្អដ៏សំខាន់ រយៈពេលជាច្រើនឆ្នាំខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវការគាំទ្រ ក្នុងតំបន់សម្រាប់ទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរបាយការណ៍ពេលមុនៗ បានឲ្យដឹងថា មូលដ្ឋានទ័ពអាកាសភាគខាងជើង ដែលជាដែនដីយុទ្ធសាស្ត្ររបស់អូស្រ្តាលី នឹងត្រូវបានធ្វើឱ្យប្រសើរឡើង យ៉ាងទូលំទូលាយ បន្ទាប់ពីការបញ្ជាក់កាលពីថ្ងៃសុក្រ ដោយនាយករដ្ឋមន្រ្តី បាននិយាយជាមួយអ្នកយកព័ត៌មាន នៅទីប្រជុំជន Katherine ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីមូលដ្ឋានទ័ព។

ដោយលោក Morrison បាននិយាយថា ការកែលម្អនេះ វានឹងក្លាយជាសម្ព័ន្ធភាពរបស់យើង ជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺការបង្កើនសមត្ថភាពទ័ពអាកាស ទៅដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

មតិយោបល់