ព័ត៌មានជាតិ

គ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ភូមិទន្លេបាទី សង្កាត់ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

រថយន្តបង្កម៉ាក ម៉ុងហ្គោ ពាក់ផ្លាកលេខ តាកែវ 2A-0378 អ្នកបើកបរឈ្មោះ ប៊ន ផានិត មុខរបរអ្នកបើកបរ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-7311 បើកដោយឈ្មោះ ប៉េង គឹមស្រ៊ុន មុខរបរកសិករ រងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់