ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះរោត្តម ត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីប្លន់មួយកើតឡើង។
ជនរងគ្រោះឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ ២១ ឆ្នាំ។
ជនសង្ស័យចំនួន៦នាក់រួមមាន៖
១/ឈ្មោះទូច ឃួន ភេទប្រុស អាយុ ១៩ ឆ្នាំ។
២/ឈ្មោះ សើរ កក្កដា ភេទប្រុស អាយុ ១៥ ឆ្នាំ។
៣/ឈ្មោះ សើរ ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ។
៤/ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស អាយុ ១៧ ឆ្នាំ។
៥/ឈ្មោះ រតនា ភេទប្រុស អាយុ ២២ ឆ្នាំ។
៦/ឈ្មោះ សុខា វីរៈបុត្រ ភេទប្រុស អាយុ ១៩ ឆ្នាំ ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AH-9763។
ដំណើររឿង៖ មុនពេលកើតហេតុ ក្រុមជនរងគ្រោះបានជិះម៉ូតូ៣ទៅ៤គ្រឿងចេញពីផឹកស៊ីមួយកន្លែងដោយមួយគ្រឿងជិះគ្នា២នាក់ ហើយម៉ូតូជនរងគ្រោះជិះចេញមកមុខគេ ទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានជនសង្ស័យ១ក្រុមធ្វើសកម្មភាពដេញវាយប្លន់ពីស្តុបចំការមនរហូតដល់ចំណុចខាងលើ ភ័យពេកបានផ្ដួលម៉ូតូរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យឡើងជិះម៉ូតូជនរងគ្រោះទៅបាត់តែម្ដង ក្រោយកើតហេតុជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នករបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយទទួលបណ្ដឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះសំណាក់លេខ៣៤២ មុខផ្សារសុវណ្ណា និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិធិវិធីច្បាប់៕
មតិយោបល់