ព័ត៌មានជាតិ

ក្រុមក្មេងទំនើង អង្គុយផឹកស៊ី ប្រដាប់ដោយកាំបិតសាំម៉ារៃ ហើយជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ខែ មេសា ឆ្នាំ២០២០វេ នៅចំណុចក្រុម០៨ភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងអន្តរាគមន៍នៃ អធិការដ្ឋាននគរបាលស្រុកថ្មគោល បានបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង កំពុងអង្គុយផឹកស៊ី ប្រដាប់ដោយកាំបិតសាំម៉ារៃ និងជិះម៉ូតូបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃ បានចំនួន០៥នាក់។

ទី១-ឈ្មោះ ផាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
២-ឈ្មោះ ណាត ចិន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះ ជួន ប៊ុននី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
៤-ឈ្មោះ រ៉ាត់ មករា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង
៥-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដកហូតបានសម្ភារ៖
-កាំបិតចំនួន ០៦ដើម
-ដំបងដែក ០១
-ម៉ូទ័រឆាប ០១
-ម៉ូតូចំនួន០២គ្រឿង(កែច្នៃបំពង់ស៊ីម៉ាំង)។

នៅក្រោយពេលនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក បានសាកសួរ និងធ្វើកំណត់ហេតុ រួចបានធ្វើការអប់រំណែនាំ ដោយឲ្យឳពុក ម្តាយ ឬអ្នកអាណាព្យាបាលមកធានា ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បែបនេះទៀត មុននឹងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់