ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្ពានស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7788 បើកបរដោយបុរសចំណាស់ម្នាក់ មុខរបរ វេជ្ជៈបណ្ឌិត មានស្ថានភាពស្រវឹងក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងមិនមានមនុស្សរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយនៅពេលក្រោយ៕





មតិយោបល់