បន្ទាយមានជ័យៈ កាលពីវេលាម៉ោ ១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានករណីបុរសម្នាក់ មិនដឹងកើតអី ស្រាប់តែយកកាំបិតចាក់ពោះខ្លួនឯង បណ្ដាលឲ្យរងរបួស ។
ជនរងគ្រោះឈ្មោះនួន ចៅ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាមនុស្សមានជំងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួនរយៈពេល ០៣ឆ្នាំកន្លងមកហើយ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានយកកូនកាំបិតចិតបន្លែ ចាក់ជាប់ចំពោះផ្នែកខាងស្តាំខ្លួនឯង ខណៈដែល នៅចាំផ្ទះម្នាក់ឯង ប្រពន្ធកូនទៅធ្វើការនៅប្រទេសថៃបាត់ (ជាយដែនទៅព្រឹកមកល្ងាច) ។
ក្រោយធ្វើសកម្មភាព ចាក់ខ្លួនឯងរួចមកហើយ ជនរងគ្រោះ បានយកទូរស័ព្ទទាក់ទងទៅប្រាប់នាយប៉ុស្តិ៍រដ្ឋបាលគោករមៀត ឲ្យជួយជូនគាត់មកព្យាបាលពេទ្យ។
បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ច បានមកដល់ទីតាំងកើតហេតុ បានបញ្ចូនជនរងគ្រោះ ទៅមន្ទីពេទ្យបង្អែកថ្មពួក និងបន្តទៅមន្ទីពេទ្យមង្គលបូរី ភ្លាមៗតែម្តង៕



មតិយោបល់